ហាមច្រណែនគាត់ស្រីៗ! មានអីជូនពរគាត់អត់? នេះបានគេហៅថាច្បាស់លាស់! បុរសសង្ហារៗ២នាក់ ធ្វើតាមបេះដូង ដឹកដៃគ្នាចូលរោងការ យ៉ាងមានក្តីសុខ ព្រោះតែមូលហេតុថា…..
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរូបភាពមង្គលការរវាងភេទដូចគ្នា ដោយមានបុរសនិង បុរសតែម្តងបានរំលេចឡើង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងផងដែរ។ ដោយឡែក នេះបើយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះថា Kheang Sophan បានបង្ហោះពីខួបអាពាហ៍ពិពាហ៍១ឆ្នាំរបស់ខ្លួន ដោយបានរៀបរាប់ពីទិដ្ឋភាពនៅថ្ងៃមង្គលការតាមរយៈរូបថតជាច្រើនសន្លឹកដោយអមជាមួយការសរសេរពាក្យខ្លីៗថា៖ ថ្ងៃនេះហេីយគឺជាថ្ងៃដែរខ្ញុំមានក្តីសុខក្នុងជីវិតបំផុត ជាថ្ងៃដែរជួបជុំ បងប្អូនទាំងសងខាង ជាពិសេសមិត្តភ័ក្ដិជិតឆ្ងាយ ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង ២០-០២-២០២០ ២០-០២-២០២១ ចំណែកមហាជនជាច្រើនក៏ជួបអបអរសាទរដល់ប្តីប្រពន្ធភេទដូចគ្នាទាំងពីរនេះ