ពុកម៉ែ បងប្អូន និងប្រិយមិត្ត ព្រមទាំងប្រជាជនខ្មែរទាំងអស់ពិតជាបានស្គាល់ លោក ខេមរ: សិរីមន្ត ដែលលោកជាតារាចម្រៀងដ៏ល្បីមួយរូប រយ:ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីពេលថ្មីៗ ក្រោយពីផ្ទុះការគាំទ្រតាមរយ:បទ ហួស សម័យ ដែលជាបទស្ទាយរេបបែបថ្មីរបស់លោក និងជាការនិពន្ធទំនុកច្រៀង ដោយលោក ខេមរ: ភារុណ ដែលត្រូវជាបងរបស់លោក ផងដែរនោះ បានបង្កជាចំណាប់អារម្មណ៍ដល់យុវវ័យនៅក្នុងសង្គម
ហ្វេស ប៊ុក ផ្ទុះការគាំទ្រទៅលើសមិទ្ធផលថ្មីរបស់លោក ដែលមិនធ្លាប់បានឃើញពីមុនមក។យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ ក្រោយផ្ទុះការគាំទ្រតាមរយ:បទ ហួស សម័យ នេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទសនោះទេ តែថែមទាំងបានទទួលការប្រតិកម្ម(Reaction ) ពីសំណាក់YouTuber នៅសហរដ្ឋអាមេរិផងដែរ។
YouTuber ទាំងពីរនាក់នេះ មិនត្រឹមតែបានចេញជា reaction តែប៉ុណ្ណោះទេ តែថែមទាំងបាននិយាយយ៉ាងដូច្នេះថា អ្នកទាំងពីរ ពិតជាស្រលាញ់ និងចូលចិត្តបទរ៉េប មួយបទនេះ។ការបញ្ចេញប្រតិកម្មចំពោះ បទចម្រៀង Rap របស់លោកខេមរ: សេរីមន្ត ពីសំណាក់ជនជាតិបរទេសនេះ គឺកាន់តែជួយធ្វើឲ្យបទ របស់លោកកាន់តែល្បីឡើង ថែមមួយកម្រិតទៀត៕ចង់ដឹងថាតើ You Tuber របស់អាមេរិកទាំងពីររូបនេះ និយាយអ្វីខ្លះ ពីបទRap ហួសសម័យ របស់លោក ខេម សេរីមន្ត សូមចូលរួមទស្សនា វីដេអូ ខាងក្រោម៖
More Stories
ខេមបង្ហោះសារដ៏រំជួលចិត្តមួយ ក្រោយឃើញតួអង្គកំប្លែងដ៏ល្បីក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះស្លា ប់ទាំងបែបនេះ…
ពុទ្ធោ!! នេះឬជីវិតតារាជើងចាស់!! ស្លុតចិត្តណាស់! ពេលដឹងថា តារាកំប្លែងជើងចាស់! សំ ប៉ូលីដា កំពុងស្ពាយជំងឺប្រចាំកាយទាំងនេះ ហើយគ្មានថវិការសំរាប់….
នាំគ្នាភ្ញាក់ផ្អើល! ក្រោយជនបរទេសរូបនេះ យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ច្រៀងយ៉ាងពីរោះ…(មានវីដេអូ)