អស់និយាយ! លួចឡើងគ្រែស្ងាត់ៗជាមួយប្តីមិត្តខ្លួនឯង ពេលតាមទាន់ ខ្មាសគេពេញភូមិ…

អស់និយាយ! លួចឡើងគ្រែស្ងាត់ៗជាមួយប្តីមិត្តខ្លួនឯង ពេលតាមទាន់ ខ្មាសគេពេញភូមិ…

កាលពីពេលថ្មីៗកន្លងទៅនេះ មានហេតុការណ៍មួយកំពុងតែផ្ទុះកក្រើកនៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ បន្ទាប់ពីឃើញឃ្លីបវីឌីអូមួយបង្ហោះឡើងរវាងប្រពន្ធដើមតាមទាន់ប្ដីនៅដេកជាមួយស្រីដែលជាមិត្តភក្តិខ្លួន ។

តាមការឱ្យដឹងពីនារីប្រពន្ធដើមថា ថ្ងៃមួយពេលកូនរបស់នាងទូរស័ព្ទរកឪពុកសុំអត្តសញ្ញាណបណ្ណ និង សៀវភៅស្នាក់នៅ ដើម្បីទៅចុះឈ្មោះចូលរៀន តែឪពុកមិនបានលើកទូរស័ព្ទទេ ។ បន្ទាប់កូនក៏បានទូរស័ព្ទទៅកាន់ខ្លួនដើម្បីឱ្យយកឯកសារនោះទៅបានចុះឈ្មោះចូលរៀននឹងគេ ក្រោយមកនាងក៏បានចេញពីកន្លែងធ្វើការហើយធ្វើដំណើរទៅផ្ទះ ដើម្បីទៅយកឯសារឱ្យកូន តែមិននឹកស្មានថាជួបរឿងបែបនោះឡើយ ខណៈទៅដល់ផ្ទះ នារីជាប្រពន្ធដើមបានស្រងាកចិត្តខ្លាំង ព្រោះឃើញប្តីកំពុងដេកនៅជាមួយមិត្តភក្តិខ្លួនឯង បន្ទាប់មកទៀតនារីប្រពន្ធដើមក៏បានយកទូរស័ព្ទមកឡាយ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិដែលហ៊ានធ្វើរឿងបែបនេះ ។

តាមរយៈឃ្លិបវីដេអូនោះ នារីជាប្រពន្ធដើមបាននិយាយឡើងហួសចិត្ត ព្រោះមិននឹកស្មានថាមិត្តភក្តិដែលរាប់អានស្រឡាញ់គ្នាទុកចិត្តគ្នា បែរជាមកធ្វើរឿងស្មោគគ្រោកដាក់ខ្លួនដូចនេះសោះ ។ រឿងដែលធ្វើឱ្យនាងកាន់តែហួសចិត្តនោះ ប្ដីនាងបានយកស្រីឡើងមកដេកដល់លើផ្ទះរបស់ខ្លួនដោយគ្មានភាពអៀនខ្មាសសោះឡើយ ។

យ៉ាងណាមិញ បន្ទាប់ពីវីឌីអូនោះបានបង្ហោះឡើង ក្នុងនោះគេសង្កត់ឃើញមានអ្នកចូលមើលរហូតទៅដល់ ៣ លាននាក់ឯណោះ ។ ទន្ទឹមនឹងនេះ ដែរក្រោយពីហេតុការណ៍នេះកើតឡើយនារីជាប្រពន្ធដើម ក៏បានសុំលែងលះប្តី ព្រោះនាងទទួលយកមិនបាន មិនអាចទ្រាំរួមរស់នៅជាមួយប្តីនាងបន្តទៀតទេ ។ នេះបើតាមបទសម្ភាសនាងជាមួយសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *