រំលឹកបន្តិចថា៖ អ្នកមីង ញឹម សុខា ដែលបងប្អូនធ្លាប់បានស្គាល់ថា អ្នកមីងតែងតែសម្តែងជាតួអង្គម្តាយនៅក្នុងខ្សែភាពយន្តនោះ កាលពីពេលថ្មីៗនៅក្នុងការផ្តល់បទសម្ភាសន៍មួយនៅក្នុងនាទី សិល្បករកម្ពុជា អ្នកមីង បាននិយាយដោយលើកយកបញ្ហាជីវភាព
គួបផ្សំនិងបញ្ហាកូនធម៌ ដោយអ្នកមីងបាននិយាយយ៉ាងដូច្នេះថា ៖យើងមានឈ្មោះ ជាម៉ែធម៌មែន តែបើយើងមិនចេញទៅរកបានអីហូប។
និយាយរួមគឺដាច់បាយហើយ។ ដោយឡែកភ្លាមៗនោះដែរ ស្រាប់តែលោក តាន់ គឹមសួរ ក៏បានបង្ហោះសារបែបនេះថា “ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំ ណាយលុយរាប់សិបម៉ឺន
ដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ?
សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង បិសាចចេញកន្ទុយបណ្តើរៗហើយ”៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖