នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ សយ ចាន់រស្មី អាយុ ២៣ឆ្នាំ បានស្លា ប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡេីយដោយរថយន្តមួយគ្រឿងប៉ះជាមួយនឹងម៉ូតូបេីកបរបញ្រ្ចាសទិសគ្នាដែលហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃសៅរិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វេលាម៉ោង៧យប់ ស្ថិតនៅក្នុងភូមិត្រពាំងធ្លកខាងជើង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ឡេង ខេមបូឌា ដែលត្រូវជាបងប្រុសបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖
«ពិតជាមិនអាចទទួលយកបានពិតមែន វាលឿនពេកហើយ ម្តេចប្អូនអាយុខ្លីម្លេះ ពូមីងមានតែកូនពីរនាក់ផង បងចេញពីធ្វើការមិញ បើកឆាតស្តាប់ មិនគួរណាស់សោះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….