បើនិយាយដល់អ្នកស្រី ទ្រី ដាណា ប្រិយមិត្តប្រាកដជាស្គាល់ជាក់ជាមិនខាន តាមរយៈទង្វើមនុស្សធម៌នាពេលកន្លងមក។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពហ៊្វេសបុករបស់អ្នកស្រីបានធ្វើការបង្ហោះសារបែបនេះថា៖
«ឃើញហើយ អាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូចមុន😥😥 កាលមុន លឺថាគេជួយច្រើន
ចំពោះតារាសម្ដែងចាស់ៗ ដូចជាអ្នកមីង ញឹម សុខា ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ ធ្លាក់ខ្លួនទៅលាងចានឱ្យគេ ខ្ញុំជួយបាន ១០០០ដុល្លារ។
ក្រោយមក ល្បីថាគេជួយច្រើន នាងខ្ញុំក៏មិនចាប់អារម្មណ៍ដែរ។ ទើបពេលនេះ ឃើញព័ត៌មានថា គាត់ទៅបួស ដោយសារជីវភាពកាន់តែដុនដាប ឯអ្នកហៅថតក៏លែងមាន។
នាងខ្ញុំនឹងជួបអ្នកមីង ជួយអ្នកមីង តាមលទ្ធភាពនៅពេលឆាប់ៗនេះ🙏🙏🙏»៕ ដើម្បីជ្រាបលម្អិត សូមទស្សនារូបភាពខាងក្រោមនេះ៖