គ្រាន់តែឃើញរូបក៏ដឹងថា ឆលី កូរខ្លាំងប៉ុណ្ណា ឲ្យតែថតរូបម្តងៗ គឺអ៊ីចឹងហ្មង, គ្រឺតអត់ទ្រាំនឹងកូនពេក ដល់ថ្នាក់ ឱក សុគន្ធកញ្ញា ទ្រាំមិនបានដាក់១ម៉ាត់ថា….

32

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង​ ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នតារាចម្រៀងស្រី រូបនេះកំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ កញ្ញា និងស្វាមី បើទោះជារវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចហើយ សម្រាប់ផ្តល់វេលាដ៏មានតម្លៃជូន ឆលី ដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះទៀត នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានប្រកាសដំណឹងល្អមួយ សម្រាប់​ ឆលី ដោយបញ្ជាក់យ៉ាងច្បាស់ថា “ផ្ទះ Charlie ជិតបាននៅហើយ យ៉ាងតិច ប្រហែលជាជាងមួយឆ្នាំអីទៀតទេ ព្រោះDaddy កំពុងរៀបចំ”។

ងាកមករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះតែម្តង គឺ ឲ្យតែថតរូប ឆលី មិនដែលនៅស្ងៀមឡើយ ដល់ថ្នាក់ ឱក សុគន្ធកញ្ញា គ្រឺតកូនពេល ក៏និយាយថា “ឥឡូវនេះរឿងដែលពិបាកបំផុតនោះ គឺសុំថតរូបជាមួយប្រុសក្មេងនេះតែម្ដង។ មកចូលរួមពិធីមង្គលការនៅបាត់ដំបង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ភ្លាម សូម្បីតែហ្វេនៗ ក៏លាន់មាត់ដែរថា ៖ ទាល់តែអ្នកមានកូនទើបយល់, មើលសកម្មភាពទៅឡើងរពឹស, ស្អប់ប្រុសក្មេងណាស់, ស្រស់ស្អាតណាស់ ប៉ុន្មានប៉ុស្តិ៍នេះ, កុំភ័យប៉ាម៉ាក់ចាំអូនថតអោយ, ស្រឡាញ់ ឆលី ពេញបេះដូង។តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖