មហាជន ក៏ដូចជា ពុកម៉ែ បងប្អូន ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។
លុះមកដល់ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ បង្ហាញក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។
ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ ប្រិយមិត្តនឹងភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។
ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា បានបង្ហាញពីជីវីតយ៉ាងសាមញ្ញបំផុត អង្គុយញុំាបាយ ស្ទួចត្រី លេងកម្យាន្ត ជាមួយភរិយា ព្រមទំាងភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមថា “ចេញពីធ្វើការ មកស្ទូចត្រី បេះត្រកួន ស្លម្ជូរ ហូបបណ្ដើរ ស្ទូចបណ្ដើរ”។
ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន ចូល comment បង្ហាញពីអារម្មណ៍ពួកគេថា ៖ ក្តីសុខណាស់ប្អូន, ទំនងណាស់ បងឧញ៉ា, អង្គុយស្ទូចត្រីរំពៃមើលទឹក គិតហើយរលឹកនឹកកាលក្មេងៗ ឃ្វាលគោក្របីព្រៃត្រើយខាងឆ្វេង ទឹកបឹងថ្លាឈ្វេងលេងបេះព្រលិត,
K01 ក៏ចូលចិត្តជីវិត បែបនេះដែរបង, មើលទៅ ទំនងដល់ហើយ បងឧកញ៉ា និងបងជំទាវ, ក្តីសុខបែបសាមញ្ញ, ជីវិតសាមញ្ញ, មើលទៅពិតជាមានសេចក្តីសុខមែន, ជីវិតមានន័យណាស់អ្នកឧកញ៉ា, សូមគោរព និងកោតសរសើរ ដែលបងៗ
ជាមនុស្សដែលមិនចេះប្រកាន់ខ្លួន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ស្អាតៗ អមដោយទេសភាពដ៏គួរឲ្យចាប់អារម្មណ៍ ខាងក្រោមនេះ ទំាងអស់គ្នា ៖
More Stories
ខេមបង្ហោះសារដ៏រំជួលចិត្តមួយ ក្រោយឃើញតួអង្គកំប្លែងដ៏ល្បីក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះស្លា ប់ទាំងបែបនេះ…
ពុទ្ធោ!! នេះឬជីវិតតារាជើងចាស់!! ស្លុតចិត្តណាស់! ពេលដឹងថា តារាកំប្លែងជើងចាស់! សំ ប៉ូលីដា កំពុងស្ពាយជំងឺប្រចាំកាយទាំងនេះ ហើយគ្មានថវិការសំរាប់….
នាំគ្នាភ្ញាក់ផ្អើល! ក្រោយជនបរទេសរូបនេះ យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ច្រៀងយ៉ាងពីរោះ…(មានវីដេអូ)