ព្រះសង្ឃដែលធ្វើភ្នែកម៉ក់ៗ មានសង្ឃដីកាគាំទ្រថា «បើសិនជាព្រះអង្គជាម្ដាយក៏នឹងធ្វើបែបហ្នឹងដែរ» (វីដអូ)

50

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូមួយ ដោយគេបានឃើញបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មី ទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើម ។
បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែស៊ែរចែករំលែកនូវវីដេអូមួយនោះ ព្រោះតែឃើញម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ បានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង ដឹកដៃកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួន ដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជានេះទៅទៀតនេះ ដោយទ្រាំនឹងទង្វើកូនប្រុសខ្លួនផិតក្បត់កូនប្រសាមិនបាន ស្រ្តីជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធី ស្របពេលដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យពរជ័យដល់កូនកំលោះកូនក្រមុំ ហើយគ្រានោះព្រះសង្ឃមិនអាចធ្វើអ្វីបានក្រៅតែពីធ្វើតាមតួនាទី ជាមួយនឹងការធ្វើភ្នែកម៉ក់ គួរអាណិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ សម្រាប់ព្រះសង្ឃនៅដែលបាននៅក្នុងហេតុការណ៍នៅះក៏បានមានសង្ឃដីការថា នេះគឺជាទង្វើមួយដែលត្រឹមត្រូវហើយចំពោះម្ដាយដែលឃើញកូនខុសត្រូវតែប្រដៅណែនាំ ថ្វីដ្បិតតែព្រះអង្គស្ថិតក្នងស្ថានភាពនោះក្ដីក៏ព្រះអង្គយល់ច្បាស់ពីអារម្មណ៍ជាម្ដាយដែលស្រឡាញ់កូនខ្លាំង ហើយត្រូវបានកូនមកធ្វើរឿងមិនសមគួរបែបនេះដាក់ ពិតជាមានការឈឺចាប់ខ្លាំងណាស់ ។ ព្រះអង្គបន្ថែមទៀតថា បើសិនជាព្រះអង្គជាម្ដាយក៏នឹងធ្វើបែបហ្នឹងដែរ ព្រោះវាជាអំពើត្រឹមត្រូវណាស់ ដែលម្ដាយគ្រប់រូបគួរយកស្ត្រីម្នាក់នេះជាគំរូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មហាជនអ្នកដែលបានឃើញហេតុការណ៍នេះក៏មានការគាំទ្រចំពោះស្ត្រីជាម្ដាយខាងលើជាខ្លាំងដោយហេតុថាគាត់ស្រឡាញ់កូនបានជាគាត់ហ៊ានធ្វើបែបនេះ ណាមួយវាជាអំពើមួយដែលប្រាសចាកពីសេចក្ដីល្អ មហាជនម្នាក់ៗ ពិតជាស្ញើចចំពោះទឹកចិត្តម្ដាយខាងលើណាស់ ៕

.