មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយថា ផលិតកម្ម Galaxy Navatra បច្ចុប្បន្ននេះ កំពុងតែលេចធ្លោខ្លាំង គួរឲ្យកក់សំគាល់ និងស្ទើរមិនគួរឲ្យជឿ ហើយក៏បានធ្វើឲ្យ ទស្សនិកជនជាច្រើន
ក៏កំពុងគាំទ្រយ៉ាងខ្លាំងផងដែរ ពិសេស រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញអារម្មណ៍ ទំាងបទមនោសញ្ចេតនា និងញាក់។
ផលិតកម្មនេះ មានតារាចម្រៀងល្បីៗ ជាច្រើនរូប មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ។
Galaxy Navatra ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធជាច្រើនរូបទៀត។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យហ្វេនៗ ជាច្រើន ពេញចិត្តយ៉ាងខ្លាំង ក្រោយប្រកាសដំណឹងពិសេសមួយថា ៖
“ចាប់ពីពេលនេះតទៅ បងប្អូនពុកម៉ែ ដែលគាំទ្រទាំងអស់ អាចចូលមករកភ្លេងសុទ្ធ ច្រៀងលេងកម្សាន្ត គ្រប់បទ របស់ផលិតកម្ម Galaxy Navatra នៅក្នុងឆាណែលយូធូប Pleng Sot Galaxy ច្រៀងលេងយ៉ាងសប្បាយ ហើយកុំភ្លេចចូលមក Subscribe ផងទាំងអស់គ្នា តោះ!ចូលចុចច្រៀងលើ Link មួយនេះ ៖ https://youtu.be/Qxw3ysV881c “។
ដឹងដំណឹងនេះភ្លាម ហ្វេនៗ ពេញចិត្តស្តូក ហើយក៏បានបង្ហាញអារម្មណ៍ថា ៖ ល្អណាស់ បង ទាន់សម័យតែម្តង, គាំទ្រ ពេញទំហឹង, ចង់សំណូមពរយូរហើយ ឥឡូវបានហើយ, ឡូយកប់, បាន Cover ឡួយយ៉ាងណាទេ, ល្អណាស់កំពុងចង់ច្រៀងផង, សប្បាយចិត្តណាស់បានភ្លេងហ្ស៊ីន ហើយអរគុណបងធំៗ ចាំមើលចូលឆ្នាំ ដឹងតែល្បីខ្លាំងហ្មង, រកអាហ្នឹងយូរហើយ។
ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការគាំទ្រពេញទំហឹង ក្រោយ Galaxy ប្រកាសបែបនេះ៕