ភ្នំពេញ៖ មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ទើបសម្រេចចិត្តចូល រោងការជាមួយ ស្រីតូច ចំណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំ មានកូន ៤នាក់ ក្នុងនោះប្រុស ២នាក់ និងស្រី២នាក់។ តើអ្នកឧកញ៉ា គិត ម៉េង មានជីវប្រវត្តិ បែបណាខ្លះ។នេះបើតាមប្រភពព័ត៌មានពី Wikipediaបានចុះផ្សាយថាអ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់កំពូលម្នាក់របស់កម្ពុជា លោកមានអាយុ៤៨ឆ្នាំ កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ របស់ពាណិជ្ជករ ជាប់សែស្រឡាយចិនម្នាក់ឈ្មោះលោក គិត ប៉េងអៀក ។ក្នុងឆ្នាំ១៩៧៥ ជាឆ្នាំកាន់កាប់ដោយ របបប៉ុលព ត នោះ លោក គិត
ម៉េង និងក្រុមគ្រួសារ ត្រូវបានគេជម្លៀលទៅរស់នៅជុំរុំនាទឹកដីប្រទេសថៃ ។ ក្នុងការជម្លៀសខ្លួនចេញពីរបបអាវខ្មៅនោះ ឧកញ៉ាគិត ម៉េង និងបងប្អូនប្រុស២នាក់ទៀត បានបែ កគ្នាពីឪពុកម្តាយហើយឪពុកម្តាយរបស់ឧកញ៉ា គិត ម៉េង ត្រូវបានគេដឹងថា បានស្លាប់ដោយសារការអ ត់ ឃ្លាន ។ជាមួយបងប្អូនប្រុស នៅជុំរុំនៅប្រទេសថៃ លោក គិត ម៉េង និយាយថា ពួកគេដាក់យើងក្នុងកសិដ្ឋាចិញ្ចឹមជ្រូកមួយ ….យើងបានដេក ជាមួយនឹងសត្វជ្រូក ….’” ។នៅឆ្នាំ១៩៨០ គិត ម៉េង និងប្អូនប្រុស គិត ធាង ត្រូវបានធ្វើអន្តោប្រវេសន៏ ទៅប្រទេសអូស្ត្រាលីហើយពួក
លោកបានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។ក្នុងដំណើរឆាកជីវិត រស់នៅអូស្ត្រាលី គិត ម៉េង បានជម្នះការតស៊ូខ្លាំង ដើម្បីរស់ និងសន្សំលុយ ។ ក្នុងកិច្ចសម្ភាន៏ជាមួយអ្នកសារព័ត៌មាន អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា នៅអូស្ត្រាលី ពេលអ្នកដើរចែកសំបុត្រ ឫលិខិតប័ណ្ណតាមផ្ទះ នៅពេលដែលមានអាកាសធាតុត្រជាក់អ្នកនឹងមានអារម្មណ៏ឯកោរខ្លាំងណាស់ ។
អ្នកឧកញ៉ា គិត ម៉េង បានធ្វើការនៅ ភោជនីដ្ឋានឥណ្ឌា គឺជាអ្នកលាងចាន និងជាកម្មករសំអាត នៅផ្សារបន្ថែនៅថ្ងៃអាទិត្យ ហើយការងារដែលមិនត្រូវការជំនាញមួយទៀតដែល គិត ម៉េង បានធ្វើដែរនោះ គឺកាត់ស្មៅឲ្យ
គេ ។ នៅឆ្នាំ ១៩៩១ ឧកញ៉ា គិត ម៉េង និងគិត ធាង បានសម្រេចចិត្ត ត្រឡប់មកកម្ពុជា ជាមួយនឹងជីវិតផ្លាស់ប្តូរ ដោយមកដល់កម្ពុជាដំបូង ឧកញ៉ា គិត ម៉េង និងបងប្រុស គិត សោភណ្ឌ បានបើកហាងលក់
គ្រឿងសង្ហារឹម និងសម្ភារ:ការិយាល័យ ឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា (UN)) ដោយរូមមានទាំងទិញសិទ្ធិលក់ ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ គឺមុនពេល លោកបង្កើតក្រុមហ៊ុន The Royal Group ។ បច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង មានតួនាទី ជាប្រធាសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលមានក្រុមហ៊ុនចំណុះ ៣០ក្រុមហ៊ុន និងមានលុយរាប់រយលានដុល្លារ ។
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….