បរទេស៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយជាខ្លាំងនៅលើបណ្តាញសង្គម គឺមានមង្គលការមួយរោង ដែលកូនក្រមុំពាក់សុទ្ធតែមាសជ្រែកខ្លួន ។តាមប្រភពបានអោយដឹងថាមង្គលការ ដែលមានកូនក្រមុំពាក់មាស
ជ្រែកខ្លួននេះគឺស្ថិតនៅឯប្រទេសវៀតណាម ។ ប្រភពបានបន្ថែមទៀតថា ថ្លៃបណ្តាការកប់ពពកមានទាំងជញ្ចៀន
ខ្សែក កងដៃ គឺសុទ្ធតែមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនក្រមុំបានពាក់ជាប់ខ្លួន ចំណែកឯបណ្តាកាជាលុយសុទ្ធវិញ
នោះ ក៏មានមិនតិចទេ គឺរាប់មុឺនដុល្លាឯណោះ ។ ក្នុងកម្មវិធីនោះផងដែរ គេឃើញកូនក្រមុំញញឹញញែមបិតមាត់មិនជិតទេដោយសារតែបណ្តាការដ៏ច្រើន ហើយកូនកំលោះវិញញញឹមទទួលភ្ញៀវទាំងអារម្មណ៍រំភើបជាខ្លាំង ។
ដោយឡែកអ្នកចូលរួមកម្មវិធីមង្គលការវិញ បានកោតសរសើរគ្រប់ៗគ្នា ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖