September 11, 2021

News

Entertainment

ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាកសពស្លាប់ដោយសារជំងឺកូវីដ១៩ រាប់រយនាក់ កំពុងបន្តរសាត់អណ្តែតនៅតាមទន្លេគង្គា នៅទូទាំងប្រទេសឥណ្ឌា ខណៈដែលប្រទេសមហាយក្សមួយនេះ កត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃចំនួន ៤.៥២៩ នាក់ ដែលជាតួលេខខ្ពស់បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រុកមកពីទីប្រជុំជននានា​​ នៅតាមដងទន្លេដែលមានប្រវែង ២,៥២៥គីឡូម៉ែត្រ បាននិយាយថា សាកសពថ្មីរាប់សិបនាក់ បានលេចចេញជារៀងរាល់ថ្ងៃ ហើយបានអះអាងថាព្រឹត្តិការណ៍នេះបានបណ្តាលឱ្យចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣,០០០ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយហើយទោះបីជាចំនួនករណីបានចាប់ផ្តើមថយចុះក៏ដោយ ក៏ប្រទេសមួយនេះកំពុងប្រឈមនឹងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះ អ្នកស្រុកនៅក្នុងរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេកំពុងត្រូវបង្ខំចិត្តដើរកាត់សាកសព នៅពេលងូតទឹកនៅក្នុងទន្លេគង្គា ខណៈដែលសត្វឆ្កែព្រៃនិងសត្វស្លាបជាច្រើន កំពុងស៊ីសាកសពដែលរលួយស្អុយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣.០០០ នាក់ ប៉ុន្តែអ្នកស្រុកហាក់បីដូចជាមិនជឿនឹងតួលេខនេះ ហើយនិយាយថា មានភាពខុសគ្នាខ្លាំងរវាងចំនួនតួលេខផ្លូវរបស់ក្រសួងហើយនឹងតួលេខជាក់ស្តែង៕