មួយរយៈពេលកន្លងមកនេះ ជម្ងឺកូវីដ១៩ បានវា យ លុកខ្លាំងមែនទែនមិនថានៅក្នុងប្រទេសកម្ពុជារបស់យើងនោះទេ សូម្បីនៅក្នុងប្រទេសថៃក៏មានការឆ្លងរាលដាលកាន់តែខ្លាំងផងដែរពីជម្ងឺកូវីដ១៩នេះ។ហើយការឆ្លងម្ដងនេះបានធ្វើអោយតារាល្បីៗជាច្រើនដួងរបស់ប្រទេសថៃទទួលរងនៅការឆ្លងជាច្រើននាក់។
ក្នុងចំណោមតារាដែលឆ្លងកូវីដ១៩ទាំងអស់នោះក៏មានតារាកំប្លែងថៃដ៏ល្បីម្នាក់ផងដែរគឺលោក Kom Chauncheun។ដោយតារាកំប្លែងថៃរូបនេះបានឆ្លងកូវីដ១៩កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១នាពេលកន្លងទៅ។
ក្រោយពេលដែលលោក Kom Chauncheunបានឆ្លងកូវីដ១៩ មហាជនក៏ដូចជាហ្វេនៗជាច្រើនដែលតែងតែគាំទ្រលោក Kom Chauncheun មានការបារម្ភជាខ្លាំងដោយសារតែតារាកំប្លែងរូបនេះមានអាយុច្រើន ព្រមទាំងមានសុខភាពមិនសូវល្អទៀត ខ្លាចតែគាត់ទប់ទល់នឹងកូវីដមិនបានទេ។
ស្រាប់តែរំលងបានជាច្រើនថ្ងៃ មកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១វេលាម៉ោង ០៧ព្រឹក យើងទទួលដំណឹងថាតារាកំប្លែងរូបនេះបានទទួលមរណៈភាពហើយ ដោយសារតែកូវីដ១៩បាន ស៊ីសួតរបស់គាត់ ព្រមទាំងធ្វើអោយតម្រង់នោមរបស់លោកកាន់តែខ្សោយនឹងគាំងលែងមានចលនា ជាចុងក្រោយគាត់ក៏ស្លា ប់ បា ត់ ប ង់ ជី វិ ត ទៅ។
នៅពេលទទួលបានដំណឹងនៃការទទួលមរណៈភាពរបស់លោក Kom Chauncheun ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងសម្ដែងអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងដ៏សែនសោកសៅនេះ។
ដោយឡែកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់តារាចម្រៀងខេមវិញ ក្រោយពេលឃើញតារាកំប្លែងដ៏ល្បីរបស់ថៃរូបនេះទទួលមរណៈភាព ទើបលោកខេម បង្ហោះសារដ៏រំជួលចិត្តមួយដោយលោករៀបរាប់ថា ពិតជាសោកស្តាយណាស់RIP ខ្ញុំក៏ជាហ្វេនរបស់គាត់ម្នាក់ដែរ(អ្នកប្រដាល់មិនដែលឈ្នះ) កូវីដ១៩ឯងសាហាវពេកហើយ សូមបងប្អូនប្រុងប្រយត្ន័RIP ខ្ញុំសូមចូលរួមរំលែកទុក្ខផង។ ផ្ដល់សិទ្ធិដោយ៖ Khmerfly
More Stories
ពុទ្ធោ!! នេះឬជីវិតតារាជើងចាស់!! ស្លុតចិត្តណាស់! ពេលដឹងថា តារាកំប្លែងជើងចាស់! សំ ប៉ូលីដា កំពុងស្ពាយជំងឺប្រចាំកាយទាំងនេះ ហើយគ្មានថវិការសំរាប់….
នាំគ្នាភ្ញាក់ផ្អើល! ក្រោយជនបរទេសរូបនេះ យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ច្រៀងយ៉ាងពីរោះ…(មានវីដេអូ)
អុញ! ម៉េចចឹង? សឹងតែមិនជឿ? តារាជើងចាស់ អ្នកគ្រូ ញឹម សុខា តាំងពីក្លាយជាម៉ែធម៌សេដ្ឋីនីចិត្តធម៍រួចមក ស្រាប់តែត្អួញថាដាច់បាយ ឯមូលហេតុគឺព្រោះតែ…(មានវីដេអូ)