មនុស្សមួយក្រុមបានសាកល្បងរស់ក្នុងរូងភ្នំរយៈពេល ៤០ ថ្ងៃដោយគ្មានទូរស័ព្ទ និងមិនត្រូវពន្លឺថ្ងៃ ព្រោះតែ……

91

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេសបារាំង៖ អ្នកស្ម័គ្រចិត្តចំនួន ១៥ នាក់បានសម្រេចចិត្តរស់នៅក្នុងរូងភ្នំមួយនៅភាគនិរតីនៃប្រទេសបារាំងក្នុងរយៈពេល ៤០ ថ្ងៃ ដោយមិនមានប្រើទូរស័ព្ទ ឬនាឡិកាឡើយ ហើយស្បែករបស់ពួកគេក៏មិនត្រូវនឹងពន្លឺថ្ងៃផងដែរ ព្រោះចង់សាងល្បងរសជាតិថ្មីនៃជីវិត និងជាការរក្សាគម្លាតពីមជ្ឈដ្ឋានខាងក្រៅដែលកំពុងដុនដាបដោយសារជំងឺកូវីដ-១៩ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមរបស់ពួកគេមានបុរស ៨ នាក់ និងស្ត្រី ៧ នាក់ ដោយបានព្រមព្រៀងគ្នាថានឹងរស់នៅក្នុងរូងភ្នំ Lombrives ក្នុងរយៈពេល ៤០ ថ្ងៃ ដែលត្រូវចំណាយទឹកប្រាក់សរុបអស់ប្រមាណជា ១,៤ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ពួកគេឈ្មោះថា Deep Time ដើម្បីឈ្វេងយល់ពីដែនកំណត់នៃភាពស៊ាំរបស់មនុស្សចំពោះការផ្តាច់ទំនាក់ទំនងជាមួយនឹងសង្គមទំនើបបច្ចុប្បន្ន។​ គម្រោងដ៏អស្ចារ្យនេះត្រូវបានដឹកនាំដោយវិទ្យាស្ថាន Human Adaption Institute ដែលបានបញ្ចប់រយៈពេល ៤០ ថ្ងៃជាស្ថាពរ គិតត្រឹមថ្ងៃសៅរ៍នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលដែលពួកគេកំពុងរស់នៅក្នុងរូងភ្នំ ពួកគេតម្រូវឱ្យគេងក្នុងតង់ ហើយត្រូវបង្កើតអគ្គិសនីដោយខ្លួនឯង ដោយប្រើឈ្នាន់កង់បង្វិល ព្រោះនៅទីនោះមិនមានពន្លឺធម្មជាតិនោះទេ។ សម្រាប់ទឹកញ៉ាំ ពួកគេត្រូវតែយោងទឹកពីក្នុងអណ្តូងដែលមានជម្រៅប្រហែលជា ៤៥ ម៉ែត្រ។ ដោយសារតែមិនមានពន្លឺព្រះអាទិត្យ ពួកគេអាចដឹងថាម៉ោងណាត្រូវគេង ញ៉ាំ និងភ្ញាក់ពីគេង ដោយសាររៀនសម្គាល់ពីធម្មជាតិនៅក្នុងរូងភ្នំនោះ។ ពេលដែលពួកគេបញ្ចប់បេសកកម្មនេះ ពួកគេពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ តែពេលចេញមកខាងក្រៅវិញ ពួកគេចាំបាច់ត្រូវតែពាក់វែនតាខ្មៅ ព្រោះដោយសារខានឃើញពន្លឺព្រះអាទិត្យយូរថ្ងៃពេក៕