តាមរយៈគណនីបណ្ដាញសង្គមហ្វេបុករបស់ ឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា
បានបង្ហោះសារជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលរស់នៅក្នុងខណ្ឌសែនសុខ បើពួកគាត់ដាច់លុយ ដាច់ស្បៀង អាចទាក់ទងទៅគាត់បានគាត់នឹងផ្ដល់អង្ករ ១០ គ.ក និងត្រីងៀត ១ គ.ក ដឹកជូនដល់កន្លែង។
ក្នុងនោះ ឯកឧត្ដម សួន សេរីរដ្ឋា បានរៀបរាប់ថា សម្រាប់បងប្អូនកូនក្មួយដែលរស់នៅក្នុងខ័ណ្ឌសែនសុខ ហើយមានបញ្ហាដាច់ស្បៀង ដាច់លុយ សូមទូរសព្ទមកលេខ 070 700 018 ខ្ញុំនិងភរិយាជូនអង្ករ ១០ គ.ក និងត្រីងៀត ១ គ.ក ដឹកជូនដល់កន្លែងស្នាក់នៅ។
ក្រោយការបង្ហោះសារខាងលើបានប៉ុន្មានម៉ោងស្រាប់តែ ឯកឧត្ដម សួន សេរីរដ្ឋា បានបង្ហោះសារបន្ថែមទៀតថា អ្នកនៅជិតៗវត្តសំរោងអណ្តែតនិងចម្ការព្រីងគាត់បានមកយកអង្ករនិងត្រីងៀតដោយខ្លួនឯងបណ្តើៗមួយចំនួនហើយ… នៅឡើយអ្នកនៅឆ្ងាយ សូមចាំឲ្យអ្នកដឹកៗជូន..! ជួយតាមលទ្ធភាព ។ ផ្ដល់សិទ្ធិដោយ៖ Khmerfly
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….