វាជារឿងដែលគួរឱ្យរន្ធត់ជាខ្លាំងនៅពេលដែលដឹងថា ក្រៅពីតារាកំប្លែងភេទទីបី យ៉េយ៉េ ពេលនេះសមាជិកក្នុងក្រុមគ្រួសាររបស់នាងប្រមាណជាជិត ២០ នាក់ក៏សុទ្ធតែមានផ្ទុកជំងឺកូវីដ-១៩ ដែលពេលនេះកំពុងសម្រាកព្យាបាលនៅតាមទីកន្លែងផ្សេងៗគ្នា ។
ហាក់ខុសប្លែកពីមិត្តភក្តិរួមអាជីពដែលមានជំងឺកូវីដ-១៩បន្តិច ដោយសារ យ៉េយ៉េ ហាក់មិនសូវមានផ្លូវចិត្តរឹងមាំប៉ុន្មានឡើយ ដោយសារក្រោយពីនាងមានផ្ទុកជំងឺកូវីដ-១៩ បងប្អូនសាច់ញាតិរបស់នាងដែលមានសមាជិកដល់ទៅ ១៨ នាក់នោះ ក៏សុទ្ធតែមានវិជ្ជមានទាំងអស់ ប៉ុន្តែ យ៉េយ៉េ អះអាងថាសមាជិកក្នុងក្រុមគ្រួសារនាងមិនបានឆ្លងពីនាងនោះទេ ។
ក្នុងនោះតារាភេទទីបីរូបនេះបានបង្ហោះសារដែលមានអត្ថន័យថា «វាជារឿងមួយនឹកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេទាំងខ្លួនជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយក្នុងក្នុងការបន់ផ្សងរបស់ខ្ញុំវិញខ្លះ បងខ្ញុំពីរគ្រួសារ ៦ នាក់ ត្រូវសម្រាកព្យាបាលនៅកោះពេជ្រ
មួយគ្រួសារទៀត ៤ នាក់សម្រាក់ព្យាបាលនៅសាលាជម្ពូវ័ន្ត មួយគ្រួសារទៀត ៤ នាក់ នៅបុរីពិភពថ្មីសែនសុខ ឣ្នកផ្ទះខ្ញុំ ៤ នាក់ទៀត ហេតុឣ្វី ? ស៊ូៗទាំងឣស់គ្នាឆាប់បានត្រឡប់មកផ្ទះយើងរៀងៗខ្លួនវិញណា ។ បញ្ជាក់ខ្ញុំមិនដែលបានទៅជួបពួកគាត់ទេគាត់ឆ្លងមកពីឣ្នកក្នុងភូមិ» ។
ជាមួយនឹងការលើកឡើងរបស់តារាកំប្លែងភេទទីបីរូបនេះ បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការអាណិតអាសូរជាខ្លាំង និង ជូនពរឱ្យនាងក៏ដូចជាសមាជិកទាំងអស់ឆាប់បានសះស្បើយមានសុខភាពល្អឡើងវិញ ។ ក្រោយពីបានសម្រាកព្យាបាលប្រមាណជាជិតមួយសប្តាហ៍មក ពេលនេះ យ៉េយ៉េ បានធូរស្រាលច្រើនបន្តិចហើយ នាងនៅតែបង្ហាញពីភាពរឹងមាំ ដើម្បីប្រឈមជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ៕
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….