ក្ដីសង្ឃឹមជួយនាវិកក្នុងនាវាមុជទឹកលែងមានទៀតហើយ ខណៈខ្យល់អុកស៊ីហ្សែនបានអស់…….

1236

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាវិក​ប្រមាណ​ជាង ៥០ នាក់​ក្នុងនាវា​មុជ​ទឹក​ឥណ្ឌូនេស៊ី ដែល​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ក្នុង​សមុទ្រ​កោះ​បាលី​នោះ គឺ​បារម្ភ​ថា​បាន​ស្លាប់​អស់​ហើយ ខណៈ​នាវា​នោះ​ត្រូវ​បាន​ជឿជាក់​ថា​អស់​អុកស៊ីហ្សែន​ផ្គត់ផ្គង់​តទៅ​ទៀត​ហើយ ។
ក្រុម​សង្គ្រោះ បាន​តស៊ូ​គ្រប់​បែប​យ៉ាង​ជម្នះ​ពេលវេលា​ក្នុង​ថ្ងៃ​នេះ ដើម្បី​ស្វែង​រក​នាវា​មុជ​ទឹក KRI Nanggala-402 ដែល​បាន​បាត់​សូន្យ​ឈឹង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ខណៈ​សាច់ញាតិ​នៃ​នាវិក​ទាំង​អស់ កំពុង​រង់ចាំ​ដំណឹង​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​យ៉ាង​អន្ទះអន្ទែង​បំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សង្គ្រោះ ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បណ្ដា​ប្រទេស​នានា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រហូត​មក​ទល់​ពេល​នេះ ក្ដី​សង្ឃឹម​ត្រូវ​បាន​រលត់ ក្រោយ​ក្រុម​សង្គ្រោះ​ជឿជាក់​ថា អុកស៊ីហ្សែន​ក្នុង​នាវា​ត្រូវ​បាន​អស់​រួច​ទៅ​ហើយ ដែល​នាវិក​ទាំង ៥៣ នាក់​នៅ​លើ​នោះ គឺ​គ្មាន​សង្ឃឹម​ថា​នឹង​នៅ​រស់រាន​ឡើយ ៕