រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក គឹម សន្តិភាព បានជម្រាបដំណឹង សូមឱ្យពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ ។
ជាក់ស្ដែង មន្ត្រីជាន់ខ្ពស់ ខាងលើបានបញ្ជាក់ថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល ។ ចំណែកការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ
គួររំឭកផងដែរថា នៅយប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសេចក្ដីជូនដំណឹងទាំងយប់ ស្តីពី ការប្រមូលសំណាកតេស្ករកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» នៅរាជធានីភ្នំពេញ ជាកំហិត ដើម្បីកាត់ផ្ដាច់ប្រភពចម្លង និង ឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….