ភ្នំពេញ៖ ជាការពិតណាស់ដែលនៅកាលពីម្សិលមិញនេះមានគណនីហ្វេសប៊ុកផេកមួយបានបង្ហោះរូបថតរបស់ក្មេងម្នាក់ជាច្រើនសន្លឹកដោយអមមកជាមួយនិងសារបែបនេះថា៖
«ពិតជាអាណិតពេកហើយ ចង់រៀន ចង់មានស្បែក ជើង ចង់បានសម្លៀកបំពាក់ដូចកូនគេ ចង់ បានកាតាប ព្រោះមករៀនរាល់ថ្ងៃ សៀវភៅដាក់ថង់មករៀនប្អូនប្រុសឈ្មោះ ទីឡុង អាយុ៨ឆ្នាំជាបងប្អូនជនជាតិដើមភាគតិច ទំពួន ។
ប្អូនប្រុសក៏មានប្អូនស្រីម្នាក់ដែអាយុ7 គ្រូ យល់អារម្មណ៍នេះ(ជីវិតកូនកំព្រាឪពុក មានតែម្ដាយទីទាល់ក្រ) .
មានអ្នកណាចង់ជួយគាត់ជាមួយខ្ញុំខ្លះ?(រូបភាព លោកគ្រូវីរះ)បងប្អូនសប្បុរសជនចង់ជួយចែករំលែកសំភារៈសិក្សាសម្លៀកបំពាក់។ ល។ លេខទូរសព្ទរបស់ខ្ញុំបាទ0975888860» ។
ដោយយឡែកបន្ទាប់ពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើហើយនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះបែបនេះថា ៖ «ឱក្មួយទាំង២ ចង់រៀនណាស់មើលទៅ គ្មានខោអាវដូចគេ តែចិត្តរឹងមាំតស៊ូ។
មីងស្រលាញ់អ្នករៀន ស្រលាញ់អ្នកមានចិត្តតស៊ូ។ ឃើញគេបង្ហោះថាគាត់ជាជនជាតិដើមភាគតិច នៅរតនគិរី ជាបងប្អូននឹងគ្នា។
មីងដាណាលើកទឹកចិត្តក្មួយ ហើយជួយក្មួយខ្លះ ដើម្បីឱ្យមានខោអាវរៀនសូត្រសមរម្យ និងមានសម្ភារៈសិក្សាដូចគេណា » ៕ប្រភព៖khmernews
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….