នៅក្នុងពេលនេះ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែចំនួនអ្នកឆ្លងកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការបិទក្រុងទាំងមូលទៀតផង។
ជាការពិតណាស់ ក្នុងពេលនេះ ដោយសារតែចំនួនអ្នកឆ្លងមិនទាន់បានធូរស្បើយ និងមានអ្នកឆ្លងខ្ទង់រយប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឲ្យមន្ទីរពេទ្យមិនអាចផ្ទុកអ្នកជំងឺគ្រប់គ្រាន់ឡើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រូពេទ្យ និងសមត្ថកិច្ច មានការហត់នឿយយ៉ាងខ្លាំង។
ជាក់ស្តែងថ្មីៗនេះ មានការចែកចាយរូបភាពជាច្រើនសន្លឹករបស់ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលធ្វើការទាំងថ្ងៃ ទាំងយប់ ទាំងភ្លៀង ដោយសារតែជាភារៈកិច្ច ហើយក្រៅពីនេះទៀត គឺមិនបានសម្រាកពេញភ្នែក ថែមទាំងមិនអាចជួបជុំគ្រួសារទៀតផង ដោយសារតែអ្នកជំងឺដែលឆ្លងមានការកើនឡើងឆាប់រហ័សពេក ដែលនេះធ្វើឲ្យមហាជនផ្ទុះការអាណិតអាសូរជាខ្លាំង។
យ៉ាងណាមិញ ប្រជាជនបានសំណូមពរបន្ថែមដល់បងប្អូនទាំងអស់សូមមេត្តាអនុវត្តវិធានការ៣កុំការពារផង ដើម្បីឲ្យប្រទេសកម្ពុជាអាចវិលរកសភាពដើមវិញ ដូច្នេះក្រុមគ្រូពេទ្យ និងសមត្ថកិច្ចក៏អាចសម្រាកពីការនឿយហត់នេះផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោម៖
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….