ថ្មីៗនេះ យើងបានដឹងហើយថាពេលនេះប្រទេសជាតិយើងកំពង់ជួបវិបត្តិកូវីត១៩ យ៉ាងធ្លុនធ្ងរ ទើបរដ្ឋាភិបានសំរេចបិតខ្ទប់មិនអោយមានការដើរហើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការឆ្ងងរៀតត្បាតជុំងឺកូវីត១៩។
ពោលស្រាប់តែនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មនុស្សប្រុសស្រី ៥នាក់ ក្នុងនោះមាន ម្នាក់ជា កូនប្រធានមណ្ឌល សុខភាព ត្រពាំងវែង និងតៃកុង រថយន្តមណ្ឌល សុខភាព ត្រពាំងវែង បាន ដឹកមនុស្សទៅផ្ដល់ ឈាម នៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីទទួលបាន ថ្លៃឈ្នួលម្នាក់ ៣០ដុល្លារអាមេរិក ដោយគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ក៏ត្រូវបាន កម្លាំ ងសមត្ថកិច្ចចម្រុះ ខណ្ឌដង្កោ ធ្វើការ ឃាត់ខ្លួន ចំណុចភូមិវត្តស្លែង សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មនុស្សប្រុសស្រី ៥នាក់ ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ឡុង រាសី ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរ តៃកុងឡាន មណ្ឌលសុខភាព ត្រពាំងវែង ទីលំនៅភូមិព្រែកទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល ។
៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំង បាគូ ឃុំត្រពាំងវែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។៥-ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិត្រពាំង បាគូ ឃុំត្រពាំង វែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបាន ឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០ នាទី ឈ្មោះ ឡុង រាសី ប្រុស អាយុ ៣០ឆ្នាំ បានបើកឡានពេទ្យម៉ាកស្ដារិចពណ៌ស លាយក្រហម គ្មានស្លាកលេខរបស់ អង្គភាពមណ្ឌលសុខភាពត្រពាំងវែង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
ដឹកប្រជាពលរដ្ឋ ចំនួន ០៤នាក់ខាងលេីចេញពីភូមិត្រពាំងបានគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មកផ្ដល់ឈា ម នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងថ្លៃឈ្នួល ចំនួន ៣០ដុល្លារអាមេរិក ដើម្បីយកឲ្យអ្នក ជម្ងឺឈ្មោះ មិត្ត ចាន់ធឿន ភេទស្រី អាយុ ៤៥ឆ្នាំ ដែលកំពុងសម្រាកពន្យាបាលនៅមន្ទីរពេទ្យជោរី តែពេលធ្វើដំណើរតាម
ផ្លូវជាតិលេខ៣ មកដល់ចំណុចខាងមុខវត្តស្លែងកន្លែងកើត ហេតុ ក៏បានជួប សមត្ថកិច្ចនគរបាល ខណ្ឌដង្កោនៅគោលដៅ ហើយសមត្ថកិច្ចបាន ឃា ត់ ធ្វើការត្រួតពិនិត្យ ឃើញថាពុំមាន ឯកសារបញ្ជាក់ ត្រឹមត្រូវក៏ហៅ មកធ្វើការសួរនាំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹក តែម្ដង។
សមត្ថកិច្ចបានបញ្ចាក់ទៀតថា ការដែលឈ្មោះ ឡុង រាសី ដឹកប្រជាពលរដ្ឋខាង លើ មកផ្ដល់ឈាម ដោយមាន ការ អនុញ្ញាតពី ឈ្មោះ ឡុង រី ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រធាន មណ្ឌលសុខភាពត្រពាំង វែង (ត្រូវជា ឪពុកបង្កើត របស់ឈ្មោះ ឡុង រាសី) ៕
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….