កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ មានទំព័រហ្វេបុកជាច្រើនបានយកវីដេអូរបស់បុរសពីរនាក់ដែលបង្ហោះនៅក្នុងទីកតុកយកមកបង្ហោះបន្តនៅក្នុងបណ្ដាញសង្គម ដោយវីដេអូនោះបុរសទាំងពីរនាក់នោះបានជល់ដបស្រាជាមួយគ្នាពេលកំពុងបើករថយន្ត
ព្រមទាំងរៀបរាប់ក្នុងវីដេអូនោះថា សម័យកូវីដ គេអត់មានកន្លែអង្គុយផឹកទេ ទៅផឹកទាល់តែជិះឡានក្រឡឹង ជុំវិញភ្នំពេញ ដើម្បីផឹក ចឹងបានវាទាន់សម័យ កុំអោយឆ្លងកូវីដ។ក្រោយមកវីដេអូដែលបង្ហោះនោះក៏ផ្ទុះការចែករំលែកក្នុងចំនួនដ៏ច្រើន ហើយក៏ត្រូវបានមហាជនរិះគន់ផងដែរ។ដោយឡែកក្រោយពេលមានការរិះគន់វីដេអូនោះកាន់តែខ្លាំងៗ ទើបម្ចាស់វីដេអូខាងលើនេះបានចេញមុខបកស្រាយប្រាប់មហាជននៅក្នុងបណ្ដាញសង្គមហ្វេបុកថា«ខ្ញុំឈ្មោះ ពិន នាត ភេទប្រុស អាយុ28 ឆ្នាំ សូមធ្វើការបកស្រាយចំពោះវីដេអូខាងក្រោមនេះ ។
ដោយខ្ញុំបាទបានឃើញ Page ក៏ដូចជាម្ចាស់ អាខោន Facebook មួយចំនួនបានយកវីដេអូនេះទៅផុសជាសាធារណៈកាលពីល្ងាចថ្ងៃទី20.04.2021 ដោយវីដេអូមួយនេះជាវីដេអូចាស់នោះទេ ហើយខ្ញុំបាទក៏មិនបានផុសក្នុង Acc facebook ខ្ញុំផ្ទាល់នោះដែរខ្ញុំបាទគ្មានគោលបំណងផ្គឺនរដ្ឋាភិបាលនោះទេ សូមបងប្អូនកុំយល់ច្រឡំលើខ្ញុំទាំងពីរនាក់អី នេះជាវីដេអូចាស់ដែលផុសក្នុង acc tiktok តាំងពីថ្ងៃទី11.04.2021 មកម្លេះ។
សូមអរគុណបងប្អូនទាំងអស់គ្នា ថ្ងែស្អែកខ្ញុំនិងទៅចូលខ្លួនទៅដោះស្រាតាមផ្លូវច្បា ប់។»«ខ្ញុំឈ្មោះហួ ធីម ភេទប្រុស អាយុ26 ឆ្នាំ សូមធ្វើការបកស្រាយចំពោះវីដេអូខាងក្រោមនេះ ។ ដោយខ្ញុំបាទបានឃើញ Page ក៏ដូចជាម្ចាស់ អាខោន Facebook មួយចំនួនបានយកវីដេអូនេះទៅផុសជាសាធារណៈកាលពីល្ងាចថ្ងៃទី20.04.2021
ដោយវីដេអូមួយនេះជាវីដេអូចាស់នោះទេ ហើយខ្ញុំបាទក៏មិនបានផុសក្នុង Acc facebook ខ្ញុំផ្ទាល់នោះដែរ ខ្ញុំបាទគ្មានគោលបំណងផ្គឺនរដ្ឋាភិបាលនោះទេ សូមបងប្អូនកុំយល់ច្រឡំលើខ្ញុំទាំងពីរនាក់អី នេះជាវីដេអូចាស់ដែលផុសក្នុង acc tiktok ( បងហួចិត្តមួយ ) តាំងពីថ្ងៃទី11.04.2021 មកម្លេះ។
សូមអរគុណបងប្អូនទាំងអស់គ្នា។»«ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាខុសពិតមែនដែលបើកបរសេពគ្រឿងស្រវឹង តែខ្ញុំមិនបានផឹកអស់មួយដបនោះទេ ហើយអ្វីដែលសំខាន់ខ្ញុំមិនបានបើកបរទៅប៉ៈពាល់ដល់បងប្អូនណាម្នាក់ដែរ។ សូមម្ចាស់ផេកមួយចំនួនបើគ្រាន់តែចង់ Like ឬ share សូមកុំយកវីដេអូចាស់របស់ខ្ញុំផុសដើម្បីធ្វើអោយខូចកិត្តិយសរបស់ខ្ញុំអី
វីដេអូនេះគឺផុសក្នុង Tiktok ថ្ងៃទី 11.04.2021 ក្នុងអាខោន ( បងហួចិត្តមួយ ) ដែលការផុសនេះ គឺមុនចរាចរណ៍ក្រសួងបានប្រកាសបិទក្រុង ដូច្នេះសូមបងប្អូនកុំយល់ច្រឡំលើខ្ញុំថាចង់ផ្គឺនរដ្ឋាភិបាលអី វាជាកំហុសអចេតនានោះទេ សូមបងប្អូនយោគយល់ដល់កិត្តិយសខ្ញុំផង»។ ផ្ដល់សិទ្ធិដោយ៖ Khmerfly
សូមទស្សនាវីដេអូខាងក្រោមនេះ
More Stories
បុរស់ដែលរើសលុយ20$ ចេញមុខបកស្រាយថាខ្លួនរើសលុយ ដើម្បីទុកឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ ឯក្មេងស្រីមិនមែនម្ចាស់លុយទេ…(មានវីដេអូ)
សង្វេគណាស់! គៀត សុវណ្ណាឡាង ធ្វើចិត្តសឹងពុំបាន ក្រោយឪពុកទទួលមរណភាព ដោយសារតែ…
ដំណឹងល្អ!!!ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីចំនួនអ្នកជាសះស្បើយ 48នាក់ ខណៈចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះខ្លាំងមែនទែនត្រឹមតែ…….