នេះបើយោងតាមប្រភពវិដេអូដ៏កម្រមួយ ដោយអ្នកបើកបរម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកឡានឆ្លងកាត់ទន្លេមានក្រពើ ដែលបណ្ដាលឲ្យកិនពីលើក្រពើឡើងប្រកាច់ពេញទឹកឃើញហើយហួសចិត្តតែម្តង ដោយហេតុការណ៍នេះ បានកើតឡើងនៅឧទ្យានជាតិ Kakadu National Park ភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាតំបន់គ្រោះថ្នាក់។គួរបញ្ច្ក់ផងដែរថាវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតឡើងដោយនារីម្នាក់ បង្ហាញឲ្យឃើញថា ឡានមួយគ្រឿងបានបើកឆ្លងកាត់ទន្លេ ដែលមានទឹករាក់សមល្មមក្នុងការបើកបរពីម្ខាងទៅម្ខាង ដោយល្បឿនយឺតៗ។ហើយនៅពេលដែលឆ្លងជិតផុត ក៏ស្រាប់តែឡានរង្គើ បន្ទាប់ពីកិនត្រូវនឹងអ្វីម៉្យាង។ ភ្លាមៗនោះ ក៏មានក្រពើមួយក្បាលគ្រវីកន្ទុយ និងហែលចេញបាត់ទៅ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ៕
More Stories
មនុស្សមួយក្រុមបានសាកល្បងរស់ក្នុងរូងភ្នំរយៈពេល ៤០ ថ្ងៃដោយគ្មានទូរស័ព្ទ និងមិនត្រូវពន្លឺថ្ងៃ ព្រោះតែ……
ប្លែកខ្លាំងគូរនេះ!!! ម្តាយធម៏ អាយុ៦៥ឆ្នាំ រៀបការជាមួយនឹងកូនប្រុសចិញ្ចឹមអាយុ ២៤ឆ្នាំ ក្រោយពីមានចិត្តលើគ្នាទៅវិញទៅមក…
ទូរសព្ទចម្លែកអាយុ៨០០ឆ្នាំ ស្រដៀងទូរសព្ទ NOKIA សង្ស័យមនុស្សក្រៅភពភ្លេច………(វីដេអូ)