កាលពីពេលថ្មីៗនេះបើយោងតាមប្រភពពព័ត៌មានបរទេសមួយបានឲ្យដឹងថា ក្មេងប្រុសម្នាក់មាន ឈ្មោះ Elias Quezada បានលេងបិទពួននៅផ្ទះលោកយាយរបស់គេ និងសម្រេចចិត្តចូលទៅក្នុងធុងសំរាម ដើម្បីពួន មានអីស្រាប់តែត្រូវបានជាប់ក្នុងឡានប្រមូលសំរាម ខណៈពេលកំពុងលេង បិទពួនដែលក្មេងប្រុសនោះរត់ទៅពូន។ដោយឡែក ពេលនោះដែរ ឡានប្រមូលសំរាមក៏មកដល់ ដែលម៉ាស៊ីនលើកធុង សំរាមចាក់សំរាមចោល បានដំណើរការដូចធម្មតា ដោយចាក់ទាំងមានក្មេងប្រុសចូលទៅក្នុងឡានផងដែរ។តែសំណាងល្អ អ្នកបើកបរឡានប្រមូលសំរាម បានមើលសកម្មភាពម៉ាស៊ីនលើកចាក់សំរាម តាមកាមេរ៉ាសុវត្ថិភាព ហើយក៏ ចាប់អារម្មណ៍ឃើញមានអ្វីម៉្យាងចម្លែក។លុះពេលចេញមកក្រៅឡាន អ្នកបើកបរ បានឃើញក្មេងប្រុសមានទឹកមុខសប្បាយចិត្
និងលាយឡំកើតទុក្ខបន្ដិចបន្ដួច ដោយសារតែគេជាប់ក្នុងឡានសំរាម។ទន្ទឹមនឹងនេះ អ្នកបើកបរ បាននិយាយលួងលោមថាមិនមានអ្វីកើតឡើងឡើយ និងទូរសព្ទទៅកាន់លេខ ៩១១ ដើម្បីសុំបានការជួយសង្គ្រោះផងដែរ៕
More Stories
មនុស្សមួយក្រុមបានសាកល្បងរស់ក្នុងរូងភ្នំរយៈពេល ៤០ ថ្ងៃដោយគ្មានទូរស័ព្ទ និងមិនត្រូវពន្លឺថ្ងៃ ព្រោះតែ……
ប្លែកខ្លាំងគូរនេះ!!! ម្តាយធម៏ អាយុ៦៥ឆ្នាំ រៀបការជាមួយនឹងកូនប្រុសចិញ្ចឹមអាយុ ២៤ឆ្នាំ ក្រោយពីមានចិត្តលើគ្នាទៅវិញទៅមក…
ទូរសព្ទចម្លែកអាយុ៨០០ឆ្នាំ ស្រដៀងទូរសព្ទ NOKIA សង្ស័យមនុស្សក្រៅភពភ្លេច………(វីដេអូ)