នេះហើយទឹកចិត្តប្រពន្ធ!! ស្ដ្រីម្នាក់សុំឲ្យប្ដីរបស់ខ្លួន ទៅរៀបការជាមួយប្រពន្ធថ្មីថែមមួយទៀត ព្រោះតែមូលហេតុថា…..(មានវីដេអូ)

838

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាឡេស៊ី៖ ស្ដ្រីជនជាតិម៉ាឡេស៊ីម្នាក់ បានបញ្ចុះបញ្ចូលឲ្យប្ដីរបស់នាងរៀបការប្រពន្ធថ្មីថែមមួយទៀត ដែលជាម៉ែដោះរបស់កូននាងផ្ទាល់តែម្ដង ដោយសារបុរសជាប្ដីចង់បានកូនបន្ថែមទៀត ប៉ុន្ដែនាងដែលជាប្រពន្ធទីមួយពិបាកនឹងមានគភ៌ បន្ទាប់ពីមានបញ្ហារលូតកូន កាលអំឡុងឆ្នាំ២០១៩មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Sarifah Salmah Tuan Embong អាយុ២៦ឆ្នាំ ដែលជាប្រពន្ធទីមួយ ជាអ្នកទទួលខុសត្រូវសម្រាប់គំនិតផ្ដួចផ្ដើមនេះ ក្នុងការផ្សំផ្គុំស្វាមីរបស់នាងលោក Saiful Abdul Satar អាយុ៣៤ឆ្នាំ ឲ្យរៀបការជាមួយម៉ែដោះអាយុ១៨ឆ្នាំម្នាក់ ដែលបានមកធ្វើការ ក៏ដូចជារស់នៅក្រោមដំបូលផ្ទះតែមួយ អស់រយៈពេល៤ឆ្នាំមកហើយ។

នាង Sarifah និយាយថា៖Yaa (ឈ្មោះហៅក្រៅរបស់ម៉ែដោះ) លែងជាអ្នកក្រៅរបស់ខ្ញុំ និងស្វាមីខ្ញុំទៀតហើយ ព្រោះតែនាងគឺជាអ្នកមើលថែក្មេង និងបានរស់នៅជាមួយយើងអស់រយៈពេល៤ឆ្នាំមកហើយ។ តាមពិតទៅទំនាក់ទំនងរបស់ពួកយើងជាមួយនាង គឺមិនដូចជាកូនចៅនិងចៅហ្វាយទេ ព្រោះខ្ញុំបានចាត់ទុកនាងដូចជាប្អូនស្រីរបស់ខ្ញុំអីចឹងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត កូនប្រុសអាយុ៧ឆ្នាំរបស់ខ្ញុំតែងតែស្និទ្ធស្នាលជាមួយនាង ហើយខ្ញុំស្គាល់នាងតាំងពីយូរហើយ ដូច្នេះទើបខ្ញុំព្រមទទួលនាងធ្វើជាប្រពន្ធទីពីរ របស់ប្ដីខ្ញុំ។នាង Sarifah បានឲ្យដឹងដែរថា កាលពីថ្ងៃទី១ ខែមករាកន្លងទៅ នាងក៏បានទៅពិភាក្សារឿងរៀបការនេះ ជាមួយក្រុមគ្រួសាររបស់ Yaa ដែរ ហើយទទួលបានការយល់ពីឪពុកម្ដាយនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធទីមួយរូបនេះបន្ថែមទៀតថា និយាយឲ្យស្មោះត្រង់ទៅនាងសប្បាយចិត្ដណាស់ដែលពួកយើងបានជួបជុំគ្នា ពីព្រោះ Yaa តែងទៅណាមកណាជាមួយនាង និងកូន ជានិច្ច នៅរៀងរាល់ពេលស្វាមីមិននៅផ្ទះ។ ដូច្នេះនាងជឿថា Yaa ជាស្ដ្រីល្អម្នាក់ ហើយអាចបំពេញភារកិច្ចជាភរិយាបាន ទោះបីនាងនៅក្មេងក៏ដោយ។

ដោយឡែក ម៉ែដោះវ័យក្មេងរូបនេះបាននិយាយដែរថា នាងមិនដែលរំពឹងថាបានរៀបការជាមួយលោក Saiful ទេ ព្រោះនាងតែងតែចាត់ទុកគាត់ជាថៅកែ និងបងប្រុសម្នាក់អីចឹងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅទីបំផុត មង្គលការរបស់ពួកគេក៏បានកើតឡើងដូចការគ្រោងទុក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ហើយរឿងរ៉ាវស្នេហាត្រីកោណមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ

@aliyamysara3Kita sama-sama jaga suami kita insyaAllah amin🤲🏻🤲🏻💚 ##fypシ ##fypp ##pfypシ ##terangganutrip ##johor ##kitabaikramaiorangsayang♬ bunyi asal – AliyaMysara